នេះ ជាពេល វេលា សម្រាប់ អ្នក ប្រើប្រាស់ iPhone ស៊េរី ថ្មី ទាំង អស់ ក្នុង ការ ដាក់ បទចម្រៀង ដែល លោក អ្នក ចូល ចិត្ត ជា Ringtones ក្នុង ទូរសព្ទ័ ដៃ iPhone ស៊េរីថ្មីទាំងអស់។ កាល ពីមុន អ្នក ប្រើប្រាស់ ទូរសព្ទ័ ដៃ iPhone ជួប នូវ ផលវិបាក ក្នុង ដាក់ Music ដែល ខ្លួន ចូលចិត្ត ជា សម្លេងរោទិ៍ នៅពេល មិត្តភក្តិ Call មក ប៉ុន្តែ ឥឡូវ លែងជា បញ្ហា ហើយ សម្រាប់ កំណែរ iOS 8 ឡើង ទៅ។
ថ្ងៃ នេះ ពពក សូម លើក យក ពី របៀប ដាក់ បទចម្រៀង ជា Ringtone ក្នុង iPhone
ចំនុចទី១៖ ធ្វើការ បើក នូវ កម្មវិធី iTune ទាំង អស់គ្នា ហើយ ជ្រើស រើស បទចម្រៀង ដែលអ្នក ពេញចិត្តដែល មាន នៅក្នុង iTune ប្រសិន បើអត់ មាន នៅ ក្នុង កម្មវិធី iTune អ្នក អាច ធ្វើការ Download ជាលក្ខណៈ mp3 ពី គេហទំពរ័ មួយ ចំនួន ។ បន្ទាប់ មក ធ្វើការ Add ចូល Library របស់ iTune។
ចំនុចទី២៖ បន្ទាប់ ពី ដាក់ចូលនូវ បទចម្រៀង ដែល អ្នក ពេញ ចិត្ត ក្នុង កម្មវិធី iTune ហើយ អ្នក ចុច Right Click នៅ លើបទចម្រៀង នោះ រួច ចុចលើពាក្យ Get Info។
បន្តរមក ទៀត ចុចលើ ពាក្យ Options ហើយ ចុច Check លើពាក្យ Start ហើយ ដាក់ វិនាទី នៃបទចម្រៀង ដែល អ្នក ចង់ ចាប់ ផ្តើម យក ពី វិនាទី ណាទៅ រួច Check លើ ពាក្យ Stop ហើយ ដាក់ វិនាទី ដែល អ្នក ចង់ ឈប់ រួចចុចប៊ូតុង Ok។
ចំណាំៈ វិនាទី ចាប់ផ្តើម និង បញ្ចប់ មិនត្រូវ អោយ យូរពេក ដោយ សារ វា ជា Ringtone វិនាទី ប្រហាក់ ប្រហែល ៦០វិនាទី សមរម្យសម្រាប់ ដាក់ ringtone។
ក្រោយ ពី បាន កំណត់ ពេល វេលា ចាប់ ផ្តើម នឹង បញ្ចប់ Ringtone មក យើង ធ្វើការ បង្កើត file ACC ដែល ជា file support ringtone ។ ដោយ ចុច Right Click លើបទ ចម្រៀង ហើយ យក ពាក្យ Create AAC Version។
ក្រោយមក វា នឹង ធ្វើការ បង្កើត file ថ្មី មួយ ដែល បំលែង ចេញ ពី file ចម្រៀង ដើម ដូច រូប ខាង ក្រោម អ្នក ឃើញ file មួយ ទៀត ដែល មាន ឈ្មោះ ដូច នឹង file ចាស់។
ចុច Right Click លើ file បទចម្រៀង ថ្មីហើយ យក ពាក្យ Show in Finder ដើម្បី ស្វែង រក ទី តាំង ពិតប្រាកដ របស់ វា ដើម្បី ធ្វើ ការ Copy យក មកដាក់ កន្លែង មួយ ច្បាស់ លាស់ ងាយ ស្រួ លក្នុង ការ ដាក់ ចូល Ringtone។
ចំនុច បន្ទាប់ ធ្វើការ កែរប្រែ Extension ពី m4a ទៅជា m4r ដូច ចូល កែ នៅ ចំនុច Name & Extension ដាក់ m4r រួច Press key Enter ហើយ យក ពាក្យ Use .m4r សូមពិនិត្យមើល រូប ខាងក្រោមនេះ
ក្រោយ ពី ការ កែរ ប្រែ Extension ហើយ សូម ចម្្លង file ចម្រៀងនោះមក ដាក់ នៅ កន្លែង ណា ដែល អ្នក ពេញ ចិត្ត។
រួច ចូល ទៅ កម្មវិធី iTune ហើយ លុប នូវ file ចម្រៀង ចាស់ ដោយ Right Click ហើយ យក ពាក្យ Delete ជា ការស្រេច។
ចំនុចទី ៣ ៖ ធ្វើការ ដាក់ ចម្រៀង ចូល កន្លែង Tunes ដោយ លោក អ្នក ចុចលើ សញ្ញាចុចៗ ដែល មាន នៅក្នុង កម្មវិធី iTune ដូចរូប ខាងក្រោម ហើយ យក ពាក្យ Tunes ។
ហើយ ធ្វើការ Add ចម្រៀង ដែល យើង បាន ធ្វើការ បំលែងរួច ដោយ អូស បទ ចម្រៀង នោះ ពីកន្លែង ដែល យើង បាន រក្សា ទុកមក ដាក់ លើផ្ទាំង Tunes ដូច រូប ខាងក្រោម
ហើយ ធ្វើ ការ ភ្ជាប់ ទូរសព្ទ័ iPhone របស់ អ្នក ជាមួយ នឹង កុំព្យូទ័រ រួច ចូល ទៅកាន់ កម្មវិធី iTune ដែល បើក ស្រាប់ ហើយ ចុចលើ រូបទូរសព្ទ័តូច ដូច ក្នុង រូប ខាងក្រោម បន្តរ មកទៀត ជ្រើស រើស យក ពាក្យ Tunes ដែល មាន នៅ Menu ខាងឆ្វេងដៃ។ បន្ទាប់ មកទៀត យើង នឹង ឃើញ ចម្រៀង ដែល បាន ដាក់ ក្នុង Tunes នៃ ចំនុច ខាងលើ ហើយ ចុច ពាក្យ Apply ដើម្បី ធ្វើការ បញ្ចូល ចម្រៀង Tune ទៅ កាន់ ទូរសព្ទ័ iPhone របស់ អ្នក។
ចំនុចទី៤៖ គឺ ធ្វើការ ដាក់បទ ចម្រៀង ជា Ringtones ដោយ ចូល ទៅ កាន់ Setting -> Sounds -> Ringtone នៅក្នុង ទូរសព្ទ័ iPhone របស់ អ្នក ហើយ អ្នក នឹង ឃើញ បទចម្រៀង ថ្មី មួយ ដែល អ្នក បាន បញ្ចូល មុន នឹង។
No comments:
Post a Comment