Monday, August 15, 2016

វិធីសាស្រ្តងាយៗសំរាប់កែរោគផ្តាសាយ


 | 11, 29, 2016 | សុខភាព | No Comments
តែខ្ញីជាប្រភេទឱសថមួយប្រភេទដែលមិនសូវទទួលបានភាពពេញនិយមឡើយសំរាប់ការពិសារដូចជាតែនានា។ តែខ្ញីត្រូវបានប្រើភាគច្រើនសំរាប់ព្យាបាលអាការះផ្តាសាយ និងជំងឺមួយចំនួនទៀត។ យ៉ាងណាមិញការមិនទទួលបានប្រជាប្រិយភាពក្នុងការទទួលទាននេះ ព្រោះតែមនុស្សភាគច្រើនមិនបានដឹងពីអត្ថប្រយោជន៏នៃការបរិភោគតែខ្ញី។ ដូច្នេះទើបគេហទំព័រV-shared បានសិក្សាស្រាវជ្រាវ និងពាំនាំមកនូវអត្ថបទមួយដែលនឹងផ្តល់អោយលោកអ្នកបានដឹងពីអត្ថប្រយោជន៏នៃការបរិភោគតែខ្ញី។
 
+គ្រឿងផ្សំសំរាប់តែខ្ញី និងវិធីសាស្ត្រធ្វើ
-ចិតសំបកខ្ញី ហើយហាន់ជាបន្ទះតូចៗឫកិន
-ដាក់ខ្ញីដែលបានកិនរួចចូលទៅក្នុងពែងតែប្រមាណជាមួយស្លាបព្រាកាហ្វេ
-ចាក់ទឹកក្តៅទៅក្នុងពែងដែលមានខ្ញីគ្របទុកប្រហែលជាបីនាទី
-បន្ទាប់មកដាក់ក្រូចឆ្មាកន្លះផ្លែចូលទៅ
-ចុងក្រោយបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ហើយកូរជាការស្រាច
 
+អត្ថប្រយោជន៏នៃការបរិភោគតែខ្ញី
-បណ្តេញសារធាតុពុលចេញពីរាងកាយ
-សំរួលដល់ការរំលាយអាហារ និងជួយអោយក្រពះដំណើរការស្រួល
-សំរួលដល់ចលនារត់នៃឈាម
-សំរួលផ្លូវដង្ហើម និងកាត់បន្ថយស្លេស
ប្រភព: healthyfoodhouse.com



No comments:

Post a Comment