ការ ស្រលាញ់ អ្នក ណា ម្នាក់ ធ្វើ ជា គូ អនាគត ស្វាមី ភរិយា ភាគី សងខាង ត្រូវ ចំណាយ ពេល វេលា យ៉ាង យូរ ក្នុង ការ ស្វែង យល់ ចិត្ត និង ភាព ចុះ សម្រុង ទៅវិញ ទៅ មក ថា តើ អាច រស់ នៅ ជាមួយ គ្នា បាន ទេ ប្រសិន បើ អ្នក ទាំង ពីរ ចាប់ ដៃ គ្នា សាង គ្រួសារ មួយ ពិត ប្រាកដ។ ខណៈ ពេល ស្រលាញ់ គ្នា ភាគី ខាង ប្រុស ភាគ ច្រើន ត្រូវ គេ មើល ឃើញ ថា មាន ចិត្ត ចង់ រៀប ការ ភ្លាម ៗ តែ ក្នុង ចិត្ត មិន ទាន់ ហ៊ាន ហា ស្ដី ព្រោះ ខ្លាច ពាក្យ បដិសេធ ខ្មាសអៀន និង ត្រូវ ការ ពេល រក ប្រាក់ ឲ្យ បាន ច្រើន បន្ថែម ទៀត ។
តែ ទោះ ជា គាត់ មិន ហ៊ាន និយាយ ចេញ ក្ដី តែ អ្នក អាច មើល សកម្មភាព ប្រចាំ ថ្ងៃ របស់ គាត់ ពេល ជួប អ្នក និង នៅ ពីក្រោយ ខ្នង។ ចំណុច ខាង ក្រោម នេះ ត្រូវ បាន គេ ចាត់ ទុក ថា គាត់ ពិត ជា មាន ចិត្ត ចង់ រៀប ការ ជា មួយ អ្នក ប្រាកដ មែន ៖
១. គាត់ ចូល ចិត្ត និយាយ ពី គម្រោង អនាគត
រឿង ដែល គាត់ ចូលចិត្ត និយាយ ពេល នេះ គឺ មិន សូវ ជា រឿង លេង សើច ឥត ប្រយោជន៍ ទៀត ទេ តែ ជា រឿង រៀប ចំ ផែន ការ គ្រួសារ ដូចជា បើក រប រក ស៊ី ក្រោយ អាពាហ៍ពិពាហ៍ រួច កន្លែង រស់ នៅ សង់ ផ្ទះ ឬ ចំនួន កូន ត្រូវ យក ជា ដើម។
២. អ្នក ត្រូវ គាត់ អញ្ជើញ ចូល រួម គ្រប់ កម្មវិធី
មិត្ត ប្រុស របស់ អ្នក តែងតែ គិត ថា អ្នក ជា មនុស្ស ត្រូវ ចូល រួម ដំណើរ កម្សាន្ត ជិត ឆ្ងាយ ឬ គ្រប់ កម្មវិធី ដូច ជា ពិធី រៀប ការ បងប្អូន មិត្តភ័ក្ដិ ខួប កំណើត ឬ ពិធី បុណ្យ នានា ដែល ក្រុម គ្រួសារ គាត់ បាន រៀប ចំឡើង។ បើ មាន ឱកាស គាត់ នឹង ណែ នាំ អ្នក ឲ្យ ក្រុម គ្រួសារ គាត់ បាន ស្គាល់ ។
៣ . គាត់ ក្លាយ ជា មនុស្ស ទៀង ម៉ោង
ដល់ ដំណាក់ កាល បែប នេះ ប្រសិន អ្នក បបួល ទៅ ណា ក៏ ដោយ ក៏ គាត់ ព្រម ទៅ ជាមួយ ដែរ មិន ថា នៅ ទីជិត ឬ ទី ឆ្ងាយ ទេ ឲ្យ តែ បាន នៅ ក្បែរ អ្នក។ ការ ណាត់ នេះ ទៀត សោត គាត់ មិន ហ៊ាន មក យឺត ឡើយ ព្រោះ ខ្លាច អ្នក ខឹង មិន សប្បាយ ចិត្ត ។
៤. គាត់ មិន រត់ ចោល ពេល អ្នក ជួប បញ្ហា លំបាក
ក្រោយ ដាក់ ចិត្ត ស្រលាញ់ ស្មោះ គាត់ បាន ទុក បញ្ហា របស់ អ្នក ដូច ជា បញ្ហា ខ្លួន និង សុំ ចូល រួម ជួយ រក វិធី ដោះ ស្រាយ តាម លទ្ធភាព គាត់ មាន ពេល អ្នក ជួប បញ្ហា ប្រឈម ។ ការ ធ្វើ បែប នេះ ដើម្បី ជា សញ្ញា បញ្ជាក់ ថា គាត់ បាន យក ចិត្ត ទុក ដាក់ លើ អ្នក ដូច គ្រួសារ មួយ អីចឹង ដែរ។
៥. គាត់ តែង តែ នឹក
រៀង រាល់ ថ្ងៃ គ្រប់ ពេល គ្រប់ នាទី ពេល នៅ ឆ្ងាយ គាត់ តែង តែ និយាយ ថា នឹក អ្នក ណាស់ ចង់ ជជែក លេង ចេញ ទៅ ញ៉ាំ អី ខាង ក្រៅ ជា មួយ គ្នា ឬ ប្រាប់ សុបិន ឃើញ រូប អ្នក ពី យប់ ជាដើម។
៦. ហ៊ាន ប៉ះ អ្នក និង និយាយ ត្រង់
ដោយ សារ ក្ដី ស្រលាញ់ មាន កាន់ តែ ធំ ការ ចង់ ឃើញ អ្នក ក៏ កាន់ តែ ច្រើន ដែរ ដូ ច នេះ ពេល បាន ជួប មុខ អ្នក គាត់ បាន តែ ប៉ះ ដៃ អង្គុយ កៀក ឬ ឱប អ្នក ក៏ អស់ ចិត្ត ដែរ។ បើ ការ និយាយ ស្ដី វិញ គឺ មិន មាន ភាព លាក់លៀម ដូច មុន ឡើយ។
៧. ចេះ សន្សំ ប្រាក់ ជាង មុន
ក្រោយ ថ្ងៃ សារភាព និង ទទួល ភ្លើង ខៀវ ពី អ្នក គាត់ ចាប់ ផ្ដើម គិត វែង ឆ្ងាយ ជាង មុន ហើយ ចាត់ ទុក ខ្លួន ជា មនុស្ស ចាស់ ទុំ មួយ រូប ពិសេស ប្រាក់ ធ្លាប់ ចាយ ខ្ជះខ្ជាយ ឬ ទិញ របស់ ថ្លៃ ៗ ត្រូវ បាន កាត់ បន្ថយ ដោយ ងាក មក រក សន្សំ ទុក វិញ ។
៨. គាត់ និយាយ ថា គាត់ ចង់ រៀបការ ជា មួយ អ្នក ឆាប់ៗ
ដោយ សារ តែ ភាព អៀនខ្មាស មួយ ឃ្លា ដ៏ សំខាន់ នេះ គាត់ តែង និយាយ បែប លេង សើច តែ អត្ថន័យ មាន ពិតប្រាកដ ណា មួយ គាត់ ចង់ ឮ ចម្លើយ តប របស់ វិញ ភ្លាមៗ វិញ ដែរ ៕
No comments:
Post a Comment