Monday, August 15, 2016

របៀប ទស្សនា រឺ ដោនឡូដ ខ្សែ ភាពយន្ត ល្បីៗ នៅ លើ iPhone, iPad (អត់ Jailbreak ក៏ ធ្វើបាន)


តាមដានព័ត៌មានផ្សេងៗពី  CAMBO REPORT

Follow
2k
បន្ទាប់ពីចំណាយពេលពេញមួយសប្តាហ៍ ក្នុងការបំពេញកិច្ចការងារ រឺក៏ការសិក្សាហើយនោះ អ្នកទាំង អស់គ្នា ប្រាកដ ជាមាន ភាពនឿយហត់ខ្លាំងណាស់ហើយ និងចង់កំសាន្តអារម្មណ៍ ជាមួយនឹង អ្វីប្លែកៗ ដូច ជា ស្តាប់ តន្ត្រី លេងហ្គេម និងទស្សនា ខ្សែភាពយន្ត ហូលីវូដជាដើម។ ប្រសិនបើអ្នក ជាអ្នកចូលចិត្ត ទស្សនាខ្សែ ភាព យន្ត រឺក៏រឿងភាគល្បីៗនោះ អ្នកទាំងអស់គ្នា ក៏អាចទស្សនា បានដោយផ្ទាល់ នៅលើ iPhone, iPad, និង iPod Touch បានផងដែរ ហើយក៏មិនចាំបាច់ Jailbreak នោះទេ។ ដើម្បីចង់ដឹងពី វិធីនោះ សូមតាមដាន ជាមួយ យើង ទាំងអស់គ្នា។
 

តម្រូវការ
* iPhone, iPad និង iPod Touch ដំណើរការចាប់ពី iOS 7 ឡើងទៅ
* មិនត្រូវការ Jailbreak នោះទេ។
* (ប្រសិនបើអ្នកបាន Jailbreak ហើយ សូមបើក Cydia > ស្វែងរកពាក្យ “ Moviebox “ ហើយតម្លើង ជាការស្រេច)។
របៀបតម្លើង
* បើកវេបសាយនេះ www.vshare.com ហើយចុចលើពាក្យ Download (Unjailbroken) និង ចុច Install។ អ្នកនឹងឃើញកម្មវិធី VShare លោតចេញលើ ផ្ទៃអេក្រង់ ទូរស័ព្ទអ្នក។ ប្រសិន បើ មាន បញ្ហា សូមចុច Retry រឺដោនឡូដ ម្តងទៀត។
* បើកកម្មវិធី Vshare ឡើង > ចុចក្រឡោនស្វែងរក > វាយពាក្យ “Moviebox” រួចហើយតម្លើង កម្មវិធី នេះ។ នៅពេលដែលវា ដោនឡូចពេញហើយ សូមចុច Install នោះអ្នក នឹងឃើញ មាន លោត ផ្ទាំងកម្មវិធី Movie Box នៅផ្ទាំងម៉ឺនុយកម្មវិធី ជាក់ជាមិនខាន។
  

* បើកកម្មវិធី Movie Box ឡើង ដែលវានឹងបង្ហាញអោយឃើញ នូវខ្សែភាពយន្តល្បីៗ ដែលអ្នក អាច ធ្វើការដោនឡូដ រឺទស្សនា រីឯគុណភាពវីដេអូវិញ អាចច្បាស់ខ្លាំង កម្រិតមធ្យម និងទាប ទៅតាម ល្បឿន អ៊ីនធឺណែតរបស់អ្នក។
* ជាមួយនឹងកម្មវិធី Movie Box វាក៏មានផ្ទុកនូវកម្មវិធី ទូរទស្សន៍ល្បីៗ ជាច្រើនទៀតដែរ ដូចជារឿង The Walking Daed, Flash, Arrow, Game of Thrones, Naruto, Dragon Ball Z និងរៀង ជា ច្រើន ទៀតរាប់មិនអស់។
* ប្រសិនបើអ្នកចូលចិត្តស្តាប់តន្ត្រីនោះ កម្មវិធីនេះក៏មិនធ្វើអោយអ្នក ខកបំណងដែរ ព្រោះអីវា មាន ផ្ទុកទៅដោយ ចម្រៀងវីដេអូ របស់តារាល្បីៗជាច្រើន ដែលអ្នកអាចទស្សនា រឺទាញយក ទុក បាន។
 


សូមរីករាយ ក្នុងការកំសាន្ត ជាមួយកម្មវិធីដ៏ពិសេសនេះ ទាំងអស់គ្នា ព្រោះអីវាមានផ្ទុកទៅដោយ ខ្សែ ភាព យន្ត ល្បីៗជាច្រើន ព្រមទាំងរឿងភាគ និងចម្រៀង វីដេអូជាច្រើនទៀត។ អ្នកទាំងអស់គ្នា អាច ទស្សនា ដោយ ផ្ទាល់ រឺក៏ដោនឡូដ យកមកទុកមើលនៅពេលក្រោយក៏បានដែរ។
កម្មវិធីនេះ អាចនឹងមានបញ្ហាបន្តិចបន្តួច ជួនពេលខ្លះ ល្បឿនទាញយកវីដេអូអាចនឹងមានភាព រអាក់ រអួល ប៉ុន្តែ បញ្ហានេះ អាចនឹងដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ។
បញ្ជាក់ៈ ប្រសិនបើប្រិយមិត្តមានបញ្ហា តម្លើងកម្មវិធី Vshare មិនកើត សូមព្យាយាមលុប កម្មវិធីចាស់ បិទ បើក ទូរស័ព្ទ និងតម្លើងម្តងទៀត។ ដោយសារតែមិនបាន Jailbreak ហេតុដូច្នេះហើយ បានជា វា ឧស្សាហ៍ មាន បញ្ហានេះ កើតឡើង។
* ដោយ: By : SOR CHEANG

No comments:

Post a Comment